សំណើ​សន្តិសុខ​រួម​របស់​ចិន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​មីយ៉ាន់ម៉ា Public Domain  — សំណើ​ថ្មីៗ​នេះ​របស់​ចិន​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​សន្តិសុខ​រួម​គ្នា​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា បាន​ញ៉ាំង​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​និង​អ្នកជំនាញ​នៅ​មីយ៉ាន់ម៉ា។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 10 hr
លោក Jimmy Lai បដិសេធ​ការ​អះអាង​របស់​រដ្ឋ​អាជ្ញា​ដែល​ថា​លោក​បាន​ស្នើ​ឱ្យ​អាមេរិក​ចាត់​វិធានការ​ប្រឆាំ... Public Domain  — លោក Jimmy Lai ម្ចាស់​កាសែត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ធ្វើ​សក្ខីកម្ម​ជា​លើក​ដំបូង​នៅ​ក្នុង​សវនាការ​សន្តិសុខជាតិ​របស់​លោក​នៅ​ហុងកុង​កាលពី​ថ្ងៃ​ពុធ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 10 hr
ព័ត៌មាន​ពេល​ព្រឹក​២១ ខែ​វិច្ឆិកា៖ អាមេរិក​បញ្ជូន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ទៅ​កាន់​អ៊ុយក្រែន Public Domain  — ព័ត៌មានថ្ងៃនេះមាន​ដូចជា អាមេរិក​បញ្ជូន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ទៅ​កាន់​អ៊ុយក្រែន។ សំណើ​សន្តិសុខ​រួម​របស់​ចិន​ បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​មីយ៉ាន់ម៉ា និង​ព័ត៌មាន​ផ្សេង​ទៀត។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 10 hr
អាមេរិក​បញ្ជូន​មីន​ប្រឆាំង​មនុស្ស​ទៅ​កាន់​អ៊ុយក្រែន Public Domain  — សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បញ្ជូន​មីន​ប្រឆាំង​មនុស្ស​ទៅ​កាន់​អ៊ុយក្រែន​ដើម្បី​ជួយ​ដល់​កង​កម្លាំង​អ៊ុយក្រែន​ពី​កង​កម្លាំង​ថ្មើរជើង​ដែល​រុល​ទៅ​មុខ​របស់​រុស្ស៊ី។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 11 hr
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២០ វិច្ឆិកា ២០២៤ Public Domain  — សហរដ្ឋអាមេរិក​នឹង​បញ្ជូន​មីន​ប្រឆាំង​មនុស្ស​ឲ្យ​ទាហាន​អ៊ុយក្រែន​ប្រើប្រាស់។ អ៊ីរ៉ង់​ប្រឆាំង​នឹង​បម្រាម​អន្តរជាតិ​ដោយ​បង្កើន​ចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម។ រូបិយបណ្ណ​ចិន​បន្ត​ធ្លាក់​ចុះ​បង្ក​ការព្រួយបារម្ភ​។ ក្រុម​តស៊ូជនជាតិ​ភាគតិច​នៅ​ភូមា​ចាប់​ខ្លួន​អ្នកបោកប្រាស់​អនឡាញ​ចិន​ ៧៦០​នាក់។​ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 14 hr
វិទ្យាស្ថានLowy៖ ចិន​​បង្កើន​​ថវិកា​ជំនួយ​ទៅកាន់​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ពង្រីកឥទ្ធិពល Attribution+  —  ថវិកាជំនួយ​របស់ចិន ទៅកាន់​បណ្តា​ប្រទេស​កូនកោះ​ក្នុងតំបន់ប៉ាស៊ីហ្វិក​ បាន​ស្ទុះកើនឡើងវិញនៅក្នុងឆ្នាំ​២០២២ បន្ទាប់ពីធ្លាក់ចុះក្នុងអំឡុងពេលផ្ទុះកូវីដ១៩​។ នេះ​បើផ្អែកតាមរបាយការណ៍​ថ្មីមួយ របស់វិទ្យាស្ថាន​Lowy អូស្ត្រាលី ចេញផ្សាយ​កាលពី​ពុធ ទី​២០វិច្ឆិកា​។ យោងតាម​របាយការណ៍​នេះ ចិន​បានក្លាយជាប្រទេសធំទី​២ ដែល​ផ្តល់ចំនួយ​ទ្វេភាគី​ច្រើនបំផុត​ទៅ​ឲ្យ​ប្រទេសកូនកោះតំបន់ប៉ាស៊ីហ្វិក ដែលនេះគឺសបញ្ជាក់អំពី​ការ​ខំប្រឹងពង្រីក​ឥទ្ធិពលរបស់ចិន​ក្នុងតំបន់នេះ​។ ... វិទ្យុបារាំង​អន្តរជាតិ 16 hr
ជនរងគ្រោះ​ព្រោះគ្រាប់មីន​កើនឡើង​ខ្ពស់​នៅលើពិភពលោក ក្នុងនោះ​ភូមា​ច្រើន​ជាងគេ Attribution+  —  ​ភូមា ​ក្លាយ​ជាប្រទេសជាប់ថ្នាក់លើគេ ​ដែល​មាន​ប្រជាជន​រងគ្រោះ​ព្រោះ​គ្រាប់​មីនច្រើន​ជាង​គេបំផុត​ ហើយ​ចំនួនជន​​រងគ្រោះ​និង​ស្លាប់​ព្រោះ​តែ​គ្រាប់​មីន ក៏​បាន​កើនឡើង​ជាទូទៅ លើនៅពិភពលោក។ នេះបើតាម​​អង្គការ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រាប់​មីន​ (ICBL)។ ​ ... វិទ្យុបារាំង​អន្តរជាតិ 16 hr
ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី ៣ ផ្តោតលើកិច្ចសហការក្នុងភាពជាដៃគូ Attribution+  —  ដើម្បីលើកកម្ពស់ការងារស្រាវជ្រាវជាគុណប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រទេស ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍នៃទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី ៣ ដោយផ្តោតសំខាន់លើប្រធានបទនៃការស្រាវជ្រាវ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូឲ្យកាន់តែរឹងម៊ាំថែមទៀត។  ... វិទ្យុបារាំង​អន្តរជាតិ 18 hr
កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ Attribution+   វិទ្យុបារាំង​អន្តរជាតិ 18 hr
បទសម្ភាសន៍​ VOA​៖ យុវតី​ខ្មែរ​មក​ពី​ជនបទ កញ្ញា ថាន់ រីដា ​មាន​ឱកាស​ធ្វើ​ទស្សនកិច្ច​សិក្សា​លើក​ដំបូង​... Public Domain  — កញ្ញា រីដា ដែល​ជា​និស្សិត​ឆ្នាំ​ទី៣ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​ខេត្ត​សៀមរាប បាន​មក​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​កន្លង​ទៅ​នេះ ក្នុង​ទស្សនកិច្ច​សិក្សា​ដែល​មាន​រយៈពេល ១០ថ្ងៃ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 19 hr
ព័ត៌មានពេលរាត្រី ២០ វិច្ឆិកា៖ លោក ប្រាក់ សុខុន មាន​ឥទ្ធិពល​ក្នុង​វិស័យ​ការទូត​ខ្លាំង​ជាង​លោក សុខ ចិន... Public Domain  — ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ អ្នកតាមដាន​ថា​លោក ប្រាក់ សុខុន មាន​ឥទ្ធិពល​ក្នុង​វិស័យ​ការទូត​ខ្លាំង​ជាង​លោក សុខ ចិន្តាសោភា។ អ្នកជំនាញ​សុវត្ថិភាព​ឌីជីថល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ជន​ឆបោក​លើតេឡេក្រាម។ តើ​ជ័យជម្នះ​របស់​លោក Trump មាន​ន័យ​ដូចម្តេច​ចំពោះ​អង្គការ​អូតង់​និង​អឺរ៉ុប? និង​ព័ត៌មាន​ផ្សេង​ទៀត។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 19 hr
អ្នកជំនាញសុវត្ថិភាពឌីជីថលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្វែងរកជនឆបោកលើបណ្តាញតេឡេក្រាម Public Domain  — ទីប្រឹក្សាសុវត្ថិ​ភាព​លើ​ប្រព័ន្ធ​ឌីជីថល​ ប្រាប់​វីអូអេ​ថា​ ការ​ជូន​ដំណឹង​របស់​ក្រសួង​ជា​ផ្នែក​មួយ​ក្នុង​ការ​ដាស់​តឿន​អ្នក​ប្រើ​ប្រា​ស់​ ប៉ុន្តែ​អ្នក​ស្រី​ថា​ ការ​សហការ​រវាង​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ប្រភព​នៃ​ជន​ឆបោក គឺជាផ្នែកសំខាន់ក្នុង​ការកាត់បន្ថយ ឬបញ្ឈប់បញ្ហាទាំងនោះ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 20 hr
អ្នកតាមដានថាលោក ប្រាក់ សុខុន មានឥទ្ធិពលក្នុងវិស័យការទូតខ្លាំងជាង​លោក សុខ ចិន្តាសោភា Public Domain  — អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជាកត់សម្គាល់ថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនក្រសួងការបរទេសនេះ គឺមកពីលោក ប្រាក់ សុខុន ជាមនុស្សជិតស្និទ្ធជាមួយលោក ហ៊ុន សែន និងជាបុគ្គលដែលមានឥទ្ធិពលក្នុងជួរគណបក្សកាន់អំណាច ងាយស្រួលក្នុងការបង្កើនប្រសិទ្ធភាពការងារវិស័យការទូត។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 20 hr
តើសង្គ្រាម​​នុយក្លេរអ៊ែរ​អាច​នឹង​ផ្ទុះ​ឬ​ បន្ទាប់​ពី​លោក​​ពូទីន​គំរាម​​ប្រើ​អាវុធ​នុយក្លេអ៊ែរ? Attribution+  —  បន្ទាប់ពីអ៊ុយក្រែន បាន​បាញ់​មីស៊ីល​ចម្ងាយឆ្ងាយ​ដែលអាមេរិកបាន​ប្រគល់​ឲ្យ ចូលទៅក្នុងទឹកដីរុស្ស៊ី​ លោក​ពូទីន​បាន​ចុះហត្ថលេខាកាលពីថ្ងៃអង្គារ​ លើក្រិត្យ​ច្បាប់ថ្មីមួយកែប្រែ​ទ្រឹស្ត្រី​នុយក្លេអ៊ែររបស់រុស្ស៊ី​។ ពោលគឺ​តាមរយៈទ្រឹស្តីថ្មីនេះ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន​បាន​។​ នេះគឺជាការគំរាមជាថ្មីម្តងទៀត ដែលលោកពូទីនធ្លាប់ធ្វើច្រើនដងមកហើយ។ ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច បាន​លើកឡើងថា​ការគំរាម​របស់លោកពូទីននេះ គឺជា​ទង្វើ​ដុតភ្លើងសង្គ្រាម​បន្ថែម ​ដោយ​គ្មានការទទួលខុសត្រូវ​។ តែយ៉ាងណា តើគេគួរ​បារម្ភខ្លាចដែរឬទេ ថាសង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងពិតមែននោះ?​ ... វិទ្យុបារាំង​អន្តរជាតិ 21 hr
តុលាការខេត្តកំពតសម្រេចបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់បក្សពួកអតីតឧកញ៉ាជា សារ៉ន Attribution+  —  នៅថ្ងៃទី១៩ វិច្ឆិកា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦គណនី រួមទាំងបង្កកអចលនវត្ថុដីធ្លីទំហំជាង ២លាន២៨ម៉ឺនម៉ែត្រការ៉េរបស់បក្សពួកអតីតឧកញ៉ាជា សារ៉នដែលបានបោកប្រាស់ពលរដ្ឋក្រោមរូបភាពវិនិយោគ។ តាមតុលាការខេត្តកំពត ទ្រព្យសម្បត្តិរបស់បក្សពួកដែលរឹបអូសបាននេះនឹងយកទៅធ្វើជាមូលដ្ឋាននៅក្នុងការរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះ។ ... វិទ្យុបារាំង​អន្តរជាតិ 22 hr
តុលាការ​ហុងកុង​ បន្ត​​ជម្រះក្តី​​មហាសេដ្ឋី ជីមី ឡៃ​ និមិត្តរូប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ Attribution+  —  ​ថ្ងៃអង្គារ ទី​១៩វិច្ឆិកា ​តុលាការ​ហុងកុង​ បានកាត់ទោស​​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ សរុប​ចំនួន​ ៤៥ នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ ចន្លោះពី ៤ឆ្នាំ ទៅ ១០ ឆ្នាំ​ ​​អំពីបទល្មើស​​វិទ្ធង្សនាបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ហុងកុង។ មួយថ្ងៃបន្ទាប់​ តុលាការ​បន្ត​បើកសវនាការ​ជម្រះក្តី លោកមហាសេដ្ឋីប្រព័ន្ធ​ផ្សព្វផ្សាយ​ ជីមី ឡៃ (Jimmy Lai) ដែល​បាន​បំផុស​ការ​ឃោសនាគាំទ្រ​សិទ្ធិសេរីភាព និង​គៀងគរ​សហគម​អន្តរ​ជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​អាជ្ញាធរ​ហុងកុង​ និង​ក្រុង​ប៉េកាំង។​​ ... វិទ្យុបារាំង​អន្តរជាតិ 22 hr
ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់? Attribution+  —  មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច ស្ត្រីដែល​ស្លាប់​នោះគឺ​ដោយសារ​តែ​មាន​ប្រតិ​កម្ម​ពី​ការ​ចាក់​ថ្នាំ​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​តាម​ដានសង្គម​យល់​ឃើញ​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ ​ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​៕ ... វិទ្យុបារាំង​អន្តរជាតិ 22 hr
បណ្ឌិត ​ឌុច ដារិន្ទ​៖​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចាយលុយ​ជាង ​៣០០​លាន​ដុល្លារ​ក្នុងពេល​បុណ្យ​អុំ​ទូក Attribution+  —  ក្រសួង​ទេសចរណ៍កម្ពុជា​បានចេញផ្សាយ​របាយការណ៍ស្តីពី​ព្រះរាជពិធីបុណ្យ​អុំទូករយៈពេល​៣ថ្ងៃ ​ក្នុងឆ្នាំ២០២៤​។ តាម​របាយការណ៍ ​មានពលរដ្ឋខ្មែរ ដែលចាត់ទុក​ជា​ទេសចរជាតិ​ចំនួនជាង ​៧លាននាក់ ​និងទេសចរ​បរទេសជិត ​១០ម៉ឺននាក់ ​បានចូលរួម​កម្សាន្តនៅក្នុង​ព្រះរាជពិធីបុណ្យ​អុំទូកឆ្នាំនេះ។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង ​RFI នាថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ លោក​បណ្ឌិត ឌុច ដារិន្ទ ​សេដ្ឋវិទូ​ខ្មែរមួយរូប​បានប៉ាន់ប្រមាណថា ​ពលរដ្ឋខ្មែរ​១នាក់​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល ​៣ថ្ងៃ​នៃពិធី​បុណ្យអុំទូក​។ ​រីឯជនបរទេស​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល​តែ ​១ថ្ងៃ​។ តាមលោក​ ឌុច ដារិន្ទ ​មានសាច់ប្រាក់​សរុបប្រមាណ ៣២០​លាន​ដុល្លារ ត្រូវបាន​ចរាចរណ៍​តាមរយៈ​ភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ​ក្នុងពិធី​បុណ្យអុំទូក​រយៈពេល៣​ថ្ងៃ​។ ... វិទ្យុបារាំង​អន្តរជាតិ 23 hr
លោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតជាងលោកសុខ ចិន្តាសោភា Attribution+  —  រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទតែងតាំងលោកប្រាក់ សុខុនឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។ ថ្លែងនៅក្នុងសភានៅថ្ងៃទី២០ វិច្ឆិកានេះ នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតកម្ពុជាជាង ខណៈលោកសុខ ចិន្តាសោភាមានបទពិសោធន៍ក្នុងការវិនិយោគ និងការអភិវឌ្ឍន៍។ ជម្រើសយកលោកប្រាក់ សុខុនជាថ្មីត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវតែពង្រឹងគោលនយោបាយ និងទំនាក់ទំនងការបរទេសដើម្បីបម្រើផលប្រយោជន៍រួមរបស់ជាតិ។ ... វិទ្យុបារាំង​អន្តរជាតិ 23 hr
សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សថ្កោលទោស និងស្នើឲ្យដោះលែងសកម្មជនលោកកើត សារ៉ាយ Attribution+  —  អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារលោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ទន្ទឹមនឹងការថ្កោលទោស អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង២ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កើត សារ៉ាយជាបន្ទាន់ដោយឥតលក្ខខណ្ឌ រួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ... វិទ្យុបារាំង​អន្តរជាតិ 23 hr
ព័ត៌មានពេល​ព្រឹក​ ២០ វិច្ឆិកា៖ ភាព​ប្រេះស្រាំ​កើតឡើង ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ដោយ​សារ​បញ្ហ... Public Domain  — ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា អ៊ុយក្រែន​បើក​ការ​វាយប្រហារ​ដំបូង​ដោយ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្ដល់​ដោយ​អាមេរិក​ទៅ​លើ​រុស្ស៊ី។ ភាព​ប្រេះស្រាំ​កើតឡើង ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ដោយ​សារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ព័ត៌មាន​ផ្សេង​ទៀត។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
លីបង់​ពិនិត្យ​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ក្រុម Hezbollah ​និង​អ៊ីស្រាអែល Public Domain  — មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ទៅ​ដល់​ទីក្រុង​បេរូត​ ប្រទេស​លីបង់​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​លីបង់​អំពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​មួយ ដែល​ត្រូវ​បាន​រាយការណ៍​ថា​យល់​ព្រម​ដោយ​ភាគី Hezbollah ថា​នឹង​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា សម្ព័ន្ធភាព​ជាមួយ​ហ្វីលីពីន​​នឹង​បន្ត ទោះ​ដូរ​រដ្ឋបាល​ថ្មី Public Domain  — រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ថ្កោលទោស​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​ចិន​ប្រឆាំង​ហ្វីលីពីន ហើយ​បាន​បន្ត​ព្រមាន​ចិន​ថា​សហរដ្ឋ​អាមេរិក​នឹង​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បើ​កងកម្លាំង​ហ្វីលីពីន ត្រូវ​បាន​វាយប្រហារប្រដាប់​អាវុធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
ភាព​ប្រេះស្រាំ​កើតឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ដោយ​សារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន Public Domain  — ដោយ​នៅ​សល់​ពេល​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ សម្រាប់​អាណត្តិ​ប្រធានាធិបតី​លោក Joe Biden សហរដ្ឋ​អាមេរិក កំពុង​បង្កើន​ល្បឿន​ជួយ​អ៊ុយក្រែន ផ្នែក​ហិរញ្ញវត្ថុ យោធា​និង​ការទូត ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
អ៊ុយក្រែន​បើក​ការ​វាយប្រហារ​ដំបូង​ដោយ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្ដល់​ដោយ​អាមេរិក​ទៅ​លើ​រុស... Public Domain  — អ៊ុយក្រែន​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​វាយ​ប្រហារ​លើ​ឃ្លាំង​គ្រាប់​រំសេវ​នៅ​តំបន់ Bryansk ប្រទេស​រុស្ស៊ី​ក្នុង​ការវាយប្រហារ​មួយ​នៅ​មុន​រៀប​ភ្លឺ។ នេះ​ជា​ការវាយប្រហារ​មួយ​ដែល​ភាគី​សង្គ្រាម​ថា​ជា​លើក​ដំបូង​ដែល​មាន​ពាក់ព័ន្ធ​នឹង​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្ដល់​ដោយ​អាមេរិក។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
បានភ្លើងខៀវ ពី លោក បៃដិន ក្រុងកៀវបាញ់ស្រោចមីស៊ីលរយៈឆ្ងាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី Attribution+  —   ម៉ូស្គូចោទអ៊ុយក្រែនថា ក្នុងយប់ថ្ងៃចន្ទ ឆ្លងមកថ្ងៃអង្គារទី ១៩ វិច្ឆិកា អ៊ុយក្រែន​បានបាញ់មីស៊ីល​អាមេរិកាំង រយៈឆ្ងាយ ប្រភេទ ATACMS ចំនួន ៦ ដើម វាយប្រហារមកលើ​ទីតាំង​យោធា​មួយ​នៅក្នុង​ខេត្តរុស្ស៊ី Briansk ជាប់នឹងព្រំដែនអ៊ុយក្រែន។ ... វិទ្យុបារាំង​អន្តរជាតិ 1 d
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១៩ វិច្ឆិកា ២០២៤ Public Domain  — រុស្ស៊ី​ពង្រីក​លក្ខខណ្ឌ​សម្រាប់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។ បេសកជន​ពិសេស​សហរដ្ឋអាមេរិក​ទៅ​លីបង់​ដើម្បី​ចរចា​បទឈប់បាញ់គ្នា​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្លែង​ថា​ការការពារ​ហ្វីលីពីន​គឺ​មាន​គ្រប់​ពេល​មិន​ថា​រដ្ឋបាល​ណាទេ។​ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
តើ​ជ័យ​ជម្នះ​របស់​លោក ​Trump មាន​ន័យ​​ដូចម្តេច​ចំពោះ​អង្គការ​អូតង់​និង​អឺរ៉ុប?​ Public Domain  — ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​កំពុង​តស៊ូ​មតិ​អំពី​ឥទ្ធិពល​នៃ​ជ័យជម្នះ​របស់​លោក​ Trump ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​មក​លើ​សន្តិសុខ​និង​សេដ្ឋកិច្ច​របស់​ពួកគេ។ ​អាណត្តិ​ទីមួយរបស់​លោក​Trump ​ត្រូវ​បាន​កំណត់​ថា​ ប្រកប​ដោយ​ទំនាក់ទំនង​រកាំរកូស​ជាមួយ​សហភាព​អឺរ៉ុប​ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
ការ​ចំណាយ​ទាប​របស់​អ្នក​ប្រើប្រាស់​នៅ​ចិន​បង្អាក់​ដល់​សេដ្ឋកិច្ច Public Domain  — រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen និង​សេដ្ឋវិទូ​ឯករាជ្យ​មួយ​ចំនួន​មាន​ការ​ខកចិត្ត​ចំពោះ​ការ​ចំណាយ​តិចតួច​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន​និង​វិបត្តិ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​នេះ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
កម្មវិធីព័ត៌មានប្រចាំថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ Attribution+   វិទ្យុបារាំង​អន្តរជាតិ 1 d
ប្រព័ន្ធខ្សែកាបក្រោម​សមុទ្រ​បាល់ទិក​ ត្រូវ​បំផ្លិច​បំផ្លាញ សង្ស័យ​ថា​ស្នាដៃ​រុស្ស៊ី Attribution+  —  ប្រទេស​អឺរ៉ុប យ៉ាង​ហោច ៤ ត្រូវ​រង​ការវាយប្រហារ​ផ្តាច់​ប្រព័ន្ធខ្សែកាប​បង្កប់​ក្រោម​សមុទ្រ​បាល់ទិក​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ដាក់​ក្តីសង្ស័យ​ថា​ជាស្នាដៃ​របស់​រុស្ស៊ី​។ រុស្ស៊ី​ដែល​ប្រភព​គំរាម​សន្តិសុខ​និង​សុវត្ថិភាព​ប្រទេស​អឺរ៉ុប តាំងតែពី​បញ្ឆេះ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន ជាង​២ឆ្នាំមកនេះ។ ... វិទ្យុបារាំង​អន្តរជាតិ 1 d
ព័ត៌មានពេលរាត្រី ១៩ វិច្ឆិកា៖ លោក រ៉ុង ឈុន ស្នើសុំ​នីតិសម្បទា​ពី​តុលាការ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ Public Domain  — ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក រ៉ុង ឈុន ស្នើសុំ​នីតិសម្បទា​ពី​តុលាការ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ។ ភរិយា​លោក នី ណាក់ ស្នើ​តុលាការ​ដោះលែង​ស្វាមី​មុន​ថ្ងៃ​ប្រកាស​សាលក្រម។ សារុង​និង​ក្រមា​ទាក់ទាញ​ការគាំទ្រ​ចម្រុះ​ជាតិសាសន៍​ក្នុង​កម្មវិធី​អភិរក្ស​វប្បធម៌​ខ្មែរ និង​ព័ត៌មាន​ផ្សេង​ទៀត។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
សារុងនិងក្រមាទាក់ទាញការគាំទ្រចម្រុះជាតិសាសន៍ក្នុងកម្មវិធីអភិរក្សវប្បធម៌ខ្មែរ Public Domain  — ឈុតសម្លៀកបំពាក់សារុងក្រមាតាមរបៀបខ្មែរជាមធ្យោបាយមួយ ដែល គណៈកម្មាធិការវប្បធម៌នៃ សមាគមពុទ្ធសាសនិកខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនទាក់ទាញការគាំទ្រដល់កម្មវិធីថែរក្សា និងបណ្ដុះបណ្ដាលប្រពៃណី និងបេតិកភណ្ឌវប្បធម៌ខ្មែរ តាមរយៈការឆ្លុះបញ្ចាំងអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរអង្គរ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
ក្រុម​តន្រ្តី Texas Country Boys ប្រគំ​តន្ត្រី​រៃអង្គាស​ប្រាក់​នៅ​អ៊ុយក្រែន ដែល​ញាំញី​ដោយ​សង្រ្គាម Public Domain  — ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​កាល​ពី​ឆ្នាំ ២០២២​មក ក្រុម​តន្រ្តីករ​ជា​អ្នក​កាន់​សាសនា​គ្រឹស្ត​អាមេរិកាំង​ ឈ្មោះ​ថា Texas Country Boys បាន​ប្រគំ​តន្រ្តី​រៃអង្គាស​ប្រាក់​នៅ​អ៊ុយក្រែន។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
សាលាចម្លាក់ស្បែកត្រូវការជំនួយដើម្បីទំនុកបម្រុងយុវជនក្រីក្រ និងកុមារកំព្រា Attribution+  —  លោក​​ញឹក សេរីរតនា ជាងចម្លាក់ស្បែកបានបង្កើតសាលាបង្រៀនចម្លាក់ស្បែកមួយកន្លែងក្នុងខេត្តសៀមរាប។ សាលាមួយនេះបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ និងកុមារកំព្រាស្នាក់នៅដើម្បីរៀនជំនាញចម្លាក់ស្បែក និងដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ តែចាប់តាំងពីវិបត្តិកូវីដ១៩ មក សាលាបានផ្តើមជួបការខ្វះខាតថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ។ លោកញឹក សេរីរតនាបានប្រាប់ថា លោកមានលទ្ធភាពចិញ្ចឹមយុវជនក្រីក្រ និងកុមារកំព្រាបានត្រឹមតែ ៣៨នាក់ ខណៈមានមនុស្សដល់ទៅ ៨០នាក់ដែលត្រូវចិញ្ចឹម៕ ... វិទ្យុបារាំង​អន្តរជាតិ 1 d
ភរិយា​លោក នី ណាក់ ស្នើ​តុលាការ​ដោះលែង​ស្វាមី​មុន​ថ្ងៃ​ប្រកាស​សាលក្រម Public Domain  — ភរិយារបស់លោក នី ណាក់ អះអាងថា លោក នី ណាក់ មានបញ្ហាសុខភាព និងស្រកគីឡូខ្លាំងក្រោយជាប់ពន្ធនាគារជិតមួយឆ្នាំ។ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រមលើ​សំណុំ​រឿង​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ​២០២៤ ខាង​មុខ​នេះ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
លោក រ៉ុង ឈុន ស្នើសុំ​នីតិសម្បទា​ពី​តុលាការ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ Public Domain  — លោក ​ឃុន លាង​ម៉េង​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ ប្រាប់​វីអូអេនៅថ្ងៃ​អង្គារថា ​សាលា​ឧទ្ធរណ៍កំពុង​ពិនិត្យ​សម្រេច​តាម​នីតិ​វិធី ពាក់​ព័ន្ធ​នឹង​ការស្នើ​សុំរបស់​លោក រ៉ុង ឈុន។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
ហេតុអ្វីបានជាមានសំណើផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសលោក សុខ ចិន្តាសោភា? Attribution+  —  នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។ ... វិទ្យុបារាំង​អន្តរជាតិ 1 d
ការវាយតម្លៃរបស់ 60 Decibels៖ កម្ពុជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់ Attribution+  —  ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុមិនល្អ និងមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់ 60 Decibels ពលរដ្ឋខ្មែរប្រមាណ៣២%ដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ បាននិយាយថា ការបង់សងបំណុលជាបន្ទុកធ្ងន់ធ្ងរ ខណៈ២៤%ផ្សេងទៀតត្រូវកាត់បន្ថយការចំណាយលើថ្លៃអាហារដើម្បីសន្សំប្រាក់ទុកបង់សងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ទោះយ៉ាងណា របាយការណ៍របស់60 Decibels រំលេចពីចំណុចវិជ្ជមានខ្លះដែរ ដោយសង្កេតឃើញស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបាន និងកំពុងបន្តកែលម្អយន្តការការពារអតិថិជន និងនីតិវិធីសងប្រាក់ត្រឡប់របស់អតិថិជនទៅស្ថាប័នផ្តល់កម្ចី។ ... វិទ្យុបារាំង​អន្តរជាតិ 1 d
លោកដូណាល់ ត្រាំ​នឹង​ប្រកាស​អាសន្នជាតិ​ដើម្បី​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំ Attribution+  —  មិនទាន់​ចូលកាន់​អំណាច​ដឹកនាំអាមេរិកផង លោកដូណាល់ ត្រាំ កាលពីថ្ងៃ​ចន្ទទី ១៨ វិច្ឆិកា​បាន​បញ្ជាក់​នៅលើ​បណ្តាញសង្គមថា លោក​គ្រោង​នឹង​ប្រកាស​អាសន្នជាតិ ដើម្បី​ប្រើ​កងទ័ពអាមេរិក​ឲ្យ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ នៅក្នុងទ្រង់ទ្រាយ​ធំ។ បើតាម​លោកដូណាល់ ត្រាំ យុទ្ធនាការ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​អាមេរិក នឹង​ចាប់ផ្តើម តាំងពីថ្ងៃដំបូង​ដែល​លោកចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ២០​មករា ឆ្នាំ ២០២៥។ ... វិទ្យុបារាំង​អន្តរជាតិ 1 d
នៅហុងកុង សកម្មជនគាំទ្រលទ្ធិប្រជាធិប​តេយ្យ​៤៥​នាក់​ ត្រូវកាត់ទោសដាក់ពន្ធនាគារ ពី៤ទៅ ១០ឆ្នាំ Attribution+  —  តុលាការ​ហុងកុង​ បាន​ជម្រះក្តី​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នក​​នយោបាយ អ្នក​ច្បាប់ និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ សរុប​ចំនួន​ ៤៥ នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ ចន្លោះពី ៤ឆ្នាំ ​២ខែ រហូត​ដល់ ១០ ឆ្នាំ​។ បទ​ចោទ​ប្រកាន់​​ចំពោះ​ពួក​គេ​ទាំងនេះ ទាក់ទង​នឹងការ​ប្រព្រឹត្ត​​អំពើ​វិទ្ធង្សនាបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ហុងកុង។ ការ​​ជម្រះក្តីនេះ ឋិត​ក្រោម​ច្បាប់​សន្តិសុខជាតិហុងកុង ដែល​តាក់តែង​ក្រោម​ខ្សែ​ញាក់​​របស់​អាជ្ញាធរ​រដ្ឋ​អំណាច​​ក្រុង​ប៉េកាំង។​ សហគមអន្តរជាតិបាន​រិះគន់​ថ្កោលទោស​សាលក្រម​​របស់​តុលាការ​ហុងកុង និង ក្រើន រំឭក​​ថា «ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ពុំមែន​ជា​ទោស​​ឧក្រិដ្ឋឡើយ»។​ ... វិទ្យុបារាំង​អន្តរជាតិ 1 d
តុលាការផ្តន្ទាទោសពលរដ្ឋបឹងតាមោក៣នាក់ដាក់ពន្ធនាគារម្នាក់ៗ៦ខែ តែទោសនេះត្រូវព្យួរ Attribution+  —  សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ បានសម្រេចផ្តន្ទាទោសសមាជិកសហគមន៍សំរោងត្បូង៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៦ខែ នៅក្នុងបទចោទ «ស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ»។ ការផ្ទន្ទាទោសនេះ ធ្វើឡើងក្រោយពីមានការចោទប្រកាន់ថា ពលរដ្ឋទាំងនេះបានធ្វើការតវ៉ា ដោយហិង្សាប្រឆាំងនឹងអាជ្ញាធរ ដែលចុះទៅរុះរើតូបលក់ដូររបស់ពួកគេ នៅខាងមុខផ្ទះ ជិតបឹងតាមោកកាលពីខែធ្នូ ឆ្នាំ២០២៣។ ... វិទ្យុបារាំង​អន្តរជាតិ 1 d
រដ្ឋសភា​នឹង​អនុម័ត​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថ្មី​ជំនួស​រដ្ឋមន្រ្តី​ដែល​ទើប​កាន់​តំណែង Public Domain  — នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាជាតិកម្ពុជានឹងបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្តក្នុងការតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោក សុខ ចិន្តាសោភា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
រដ្ឋសភា​នឹង​អនុម័ត​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថ្មី​ជំនួស​រដ្ឋមន្រ្តី​ដែល​ទើប​កាន់​តំណែង Public Domain  — នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាជាតិកម្ពុជានឹងបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្តក្នុងការតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោក សុខ ចិន្តាសោភា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 1 d
លោក ឡុង ឌីម៉ង់៖ ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំ បង្ហាញពីជោគជ័យនៃការទូតសេដ្ឋកិច្ច Attribution+  —  នៅថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ នាវា​ទេសចរណ៍១​គ្រឿង​ ដែល​ដឹក​មនុស្ស​ចំនួន​ ២៦៤១​នាក់​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ រយៈ​ពេល​១​ថ្ងៃ។​ នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ ​មាន​ឈ្មោះថា​ NOORDAM មកពី​ប្រទេស​ហូឡង់ ដែល​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ ចំនួន ​១៨៦៥​នាក់ និង​មានបុគ្គលិក​ធ្វើ​ការ ចំនួន ៧៧៦នាក់។ ​អភិបាលរង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ ចាត់​ទុក​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​ខ្នាត​ធំ​នាពេល​នេះ​ថា​ ជា​ជោគ​ជ័យ​នៃការ​ទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ ... វិទ្យុបារាំង​អន្តរជាតិ 1 d
លោក​ ប្រាក់ សុខុន ​នឹង​ត្រឡប់​មកកាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​សា​ជាថ្មី Attribution+  —  រដ្ឋសភា​កម្ពុជា​នឹងបើក​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួននៅ​ថ្ងៃទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ដើម្បីពិភាក្សា​និង​អនុម័ត​របៀបវារៈ​សំខាន់ៗ​ចំនួន​៣​។ ​ក្នុងចំណោម​របៀបវារៈ​សំខាន់ៗ​ទាំង​៣នេះ ​សំណើរ​របស់​រដ្ឋាភិបាល​ស្នើសុំ​កែសម្រួល​សមាជិក​រដ្ឋាភិបាល​គឺ​ជារបៀបវារៈ​ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង​ ពោលគឺ​អតីត​រដ្ឋមន្ត្រីការបរទេស​លោក ​ប្រាក់ សុខុន ​ត្រូវបាន​ស្នើ​ឲ្យ​មកធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​ឡើងវិញ​ជំនួស​លោក ​សុខ ចិន្តាសោភា ​រដ្ឋមន្ត្រី​ការបរទេស​បច្ចុប្បន្ន​។ ... វិទ្យុបារាំង​អន្តរជាតិ 2 d
ព័ត៌មានពេលព្រឹក ១៩ វិច្ឆិកា៖ រុស្ស៊ី​ថា​ការ​សម្រេច​របស់​លោក Biden ឱ្យ​អ៊ុយក្រែន​បាញ់​មីស៊ីល​ចូល​ជ្រៅ... Public Domain  — ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន លោក Biden ជំរុញ​ក្រុម​ប្រទេស G-20 ឱ្យ​គាំទ្រ «​អធិបតេយ្យ» អ៊ុយក្រែន​និង «​បង្កើន​សម្ពាធ» ​លើ​ក្រុម​ហាម៉ាស់។ រុស្ស៊ី​ថា​ការ​សម្រេច​របស់​លោក Biden ឱ្យ​អ៊ុយក្រែន​បាញ់​មីស៊ីល​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី​គឺ​ព្រហើន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 2 d
អាមេរិក​និង​ហ្វីលីពីន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​យោធា Public Domain  — រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការ​ចែក​រំលែក​ព័ត៌មាន​និង​បច្ចេកវិទ្យា​សម្ងាត់​ផ្នែក​យោធា នៅ​ពេល​ដែល​សម្ព័ន្ធមិត្ត​ទាំងពីរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ដើម្បី​តតាំង​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 2 d
រុស្ស៊ី​ថា​ការ​សម្រេច​របស់​លោក Biden ឱ្យ​អ៊ុយក្រែន​បាញ់​មីស៊ីល​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី​គឺ​ព្រហើ... Public Domain  — រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា រុស្ស៊ី​នឹង​ឆ្លើយតប​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​សម្រេចចិត្ត​ដ៏​ព្រហើន​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅក្នុង​ការ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​រុស្ស៊ី និង​បាន​បន្ថែម​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់ចូល​ដោយ​ផ្ទាល់​នៅក្នុង​សង្គ្រាម​នេះ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 2 d
ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ថា​ផែនការ​ថវិកា​របស់​លោក Trump អាច​ធ្វើ​ឱ្យ​ទីផ្សារ​តានតឹង Public Domain  — អនុ​ប្រធាន​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប (ECB) លោក Luis de Guindos បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ផែនការ​ចំណាយ​ថវិកា​របស់​លោក Donald Trump ដែល​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សហរដ្ឋ​អាមេរិក អាច​ធ្វើ​ឱ្យ​មាន​ឱនភាព​ថវិកា​របស់​រដ្ឋាភិបាល​អាមេរិក​កាន់តែ​ខ្លាំង​ឡើង​និង​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​នៅ​លើ​ទីផ្សារ។ ... វិទ្យុសម្លេងសហរដ្ឋអាមេរិក 2 d